គម្រោងអប់រំអក្ខរកម្មឌីជីថលសម្រាប់ យវជនជនជាតិដើមភាគតិច កួយ មានគោលបំណងចង់ឃើញយុវជនជនជាតិដើមភាគតិច គួយ និងសមាជិកក្នុងសហគមន៍ អាចប្រើប្រាស់ជំនាញឌីជីថលជាមួយនឹងការយល់ដឹងពីសុវត្ថិភាពអ៊ីនធើណេតសម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ ដើម្បីកែលម្អលទ្ធភាពទទួលបានព័ត៌មាន លើកកម្ពស់ជីវភាពរស់នៅ និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់សហគមន៍។ គម្រោងនេះមានគោលបំណង លើកកម្ពស់សកម្មភាពសហគមន៍ដូចជា ផលិតផល និងសេវាកម្មដើម្បីអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកួយ។ មួយវិញទៀត គម្រោងនេះនឹងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់សិស្សានុសិស្សនៅជនបទមកពីសហគមន៍ជនជាតិដើមភាគតិច ដែលខ្វះឱកាស ឬទទួលបានឱកាសតិចតួចក្នុងការទទួលបានជំនាញជាមូលដ្ឋាននៃឌីជីថលហើយវានឹងបង្កើតឱកាសសម្រាប់យុវជន និងនិស្សិតជនជាតិដើមភាគតិច ដើម្បីពង្រឹងសមត្ថភាព ក្នុងការទទួលបានវគ្គ បណ្តុះបណ្តាលជំនាញទន់ ជំនាញបច្ចេកវិទ្យាមូលដ្ឋាន ដើម្បីជាទុនសម្រាប់ត្រៀមខ្លួនទទួលបានឱកាសការងារ និងអប់រំផ្សេងៗដែលទាមទារជំនាញឌីជីថល។ យុវជនជនជាតិដើមភាគតិចគួយ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនឹងមានឱកាសដើម្បីពង្រឹងជំនាញ បំណិតជីវិត និងចំណេះដឹងរបស់ពួកគេ ដើម្បីប្រកួតប្រជែងដោយស្មើរភាពជាមួយ យុវជនក្នុងទីក្រុង ទាំងឱកាសការងារ ការទទួលបានពត៌មាន និងការសិក្សា។ ជាជនជាតិផ្សេងគ្នា។