គម្រោងអប់រំអក្ខរកម្មឌីជីថលសម្រាប់ យវជនជនជាតិដើមភាគតិច កួយ មានគោលបំណងចង់ឃើញយុវជនជនជាតិដើមភាគតិច គួយ និងសមាជិកក្នុងសហគមន៍ អាចប្រើប្រាស់ជំនាញឌីជីថលជាមួយនឹងការយល់ដឹងពីសុវត្ថិភាពអ៊ីនធើណេតសម្រាប់ការងារប្រចាំថ្ងៃ ដើម្បីកែលម្អលទ្ធភាពទទួលបានព័ត៌មាន លើកកម្ពស់ជីវភាពរស់នៅ និងអភិរក្សអត្តសញ្ញាណវប្បធម៌របស់សហគមន៍។ គម្រោងនេះមានគោលបំណង និងលើកកម្ពស់សកម្មភាពសហគមន៍សេដ្ឋកិច្ចសហគមន៍ដូចជា ផលិតផល និងសេវាកម្មដើម្បីអភិវឌ្ឍសហគមន៍ជនជាតិដើមភាគតិចកួយ។
មួយវិញទៀត គម្រោងនេះនឹងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់សិស្សានុសិស្សនៅជនបទមកពីសហគមន៍ជនជាតិដើមភាគតិច ដែលខ្វះឱកាស ឬទទួលបានឱកាសតិចតួចក្នុងការទទួលបានជំនាញជាមូលដ្ឋានឌីជីថល ហើយវានឹងបង្កើតឱកាសសម្រាប់យុវជន និងនិស្សិតជនជាតិដើមភាគតិច ដើម្បីពង្រឹងសមត្ថភាព ក្នុងការទទួលបានវគ្គ បណ្តុះបណ្តាលជំនាញទន់ ជំនាញបច្ចេកវិទ្យាមូលដ្ឋាន ដើម្បីជាទុនសម្រាប់ត្រៀមខ្លួនទទួលបានឱកាសការងារ និងឱកាសអប់រំផ្សេងៗដែលទាមទារជំនាញឌីជីថល។ យុវជនជនជាតិដើមភាគតិចគួយ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាលនឹងមានឱកាសដើម្បីពង្រឹងជំនាញ បំណិតជីវិត និងចំណេះដឹងរបស់ពួកគេ ដើម្បីទទួលបានឱកាសនៃការប្រកួតប្រជែងដោយស្មើរភាពជាមួយ យុវជនក្នុងទីក្រុង ទាំងឱកាសការងារ ការទទួលបានពត៌មាន និងការសិក្សា។
កម្មវិធីអប់រំឌីជីថលដល់យុវជនជនជាតិដើមភាគតិចកួយបានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភូមិអាស៊ី ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក...
កុំព្យូទ័រ១១ គ្រឿងជាបឋមត្រូវបានជួសជុលរួចរាល់ នឹងបានយកមកតម្លើងនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលឌីជីថលក្នុងភូមិគគីរ។ កុំព្យូទ័រទាំងនេះបានមកពី ការបរិច្ចាកពីសប...
ក្នុងដើមខែវិច្ឆិកានេះ ថ្នាក់បង្រៀនបណ្តុះបណ្ដាលឌីជីថលបានចាប់ផ្ដើមហើយ ដោយចាប់ផ្ដើមពីមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រ ដូចជាការបិតបើក កុំព្យូទ័រឲ្យបានត្...
វិធីសាស្ត្រនៃការអនុវត្តន៍ គម្រោងអប់រំអក្ខរកម្មឌីជីថលសម្រាប់ យវជនជនជាតិដើមភាគតិចកួយ ផ្តោទលើការអនុវត្ត។ ជំហានដំបូងគម្រោងនេះ នឹងត្រូវអនុវត្តន៍ក្នុងរយៈពេល ១២ខែ ដែលគោលដៅរបស់យើងធ្វើការទៅលើភូមិចំនួន៥ភូមិ (ភូមិត្រឡែកចាស់ ភូមិស្រែ ភូមិគគី ភូមិត្រឡែកថ្មី និងភូមិអណ្ដាស) ដែលស្ថិតក្នុងឃុំសាលាវិស័យ។ ក្រុមការងាររំពឹងថា ក្នុងដំណើរការអនុវត្តន៍គម្រោងជំហានទី១នេះ នឹងអាចបណ្ដុះបណ្ដាលគ្រូបង្គោលឌីជីថលសហគមន៍ចំនួន១០រូបសម្រាប់ បន្តដំណើរការអប់រំឌីជីថលដល់សហគមន៍បន្តទៀតក្នុងជំហានទី២។ ក្នុងរយៈពេល១២ខែ នេះផងដែរ ក្រុមការងារនឹងបង្កើតបណ្ណាល័យអេឡិចត្រូនិក ឬបណ្ណាល័យឌីជីថលមួយ ដែលអ្នកទាំងអស់គ្នា អាចស្វែងរកពត៌មាន រៀនសូត្រអំពីជនជាតិដើមភាគតិចកួយ ដូចជា ប្រវត្តិសាស្ត្រដែលទាក់ទងនឹងជនជាតិដើមភាគតិច របាំ ម្ហូបអាហារ ចំណេះដឹង និងជំនាញបែបប្រពៃណីដ៏សម្បូបែបផ្សេងទៀតជាច្រើន។ ក្រុមការងារភូមិអាស៊ី និងអ្នកបច្ចេកទេសនៃបណ្ដាញភូមិអាស៊ី ដែលមាន៨ប្រទេស រួមមាន កម្ពុជា ជប៉ុន ឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា នេប៉ាល់ មីយ៉ាន់ម៉ា និងស្រីលង្កា នឹងបន្តជួយជ្រុំជ្រែងយុវជនសហគមន៍ជនជាតិដើម ដើម្បីបញ្ចូលពត៌មានចូលទៅក្នុងបណ្ណាល័យឌីជីថលរបស់ពួកគាត់។