បោះតង់ឆ្លងឆ្នាំ​២០២៤

January 04, 2024


កម្មវិធីបោះតង់ឆ្លងឆ្នាំជាកម្មវិធីមួយដែលបង្កើតឡើងដោយក្រុមយុវជនជនជនជាតិដើមកួយ ដែលបានរៀបចំលើកទី១នៅចុងឆ្នាំ២០២១។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ១ ផ្តល់ឱកាសឱ្យយុវជន សិស្ស និស្សិត បានស្វែងយល់ពីស្ថានភាព បរិបទនៃការរស់នៅរបស់សហគមន៍ជនជាតិដើមកួយ ២ បង្កើនទំនាក់ទំនង រវាងយុវជន និងយុវជន និងរវាងយុវជន និងសហគមន៍ ៣ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងល្អៗពីគ្នាទៅវិញទៅមកដោយផ្សារភ្ជាប់ជាមួយ វប្បធម៌ប្រពៃណី ធនធានធម្មជាតិ និងព្រៃឈើ កម្មវិធីបោះតង់ឆ្លងឆ្នាំក្នុងឆ្នាំនេះ ជាលើកទី៣ នៃការរៀបចំឡើង នៅក្នុងសហគមន៍ជនជាតិដើមកួយ ភូមិចង្ហូរខ្នារ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សកម្មភាពសំខាន់ៗដែលបានរៀបចំឡើងនៅក្នុងកម្មវិធី ថ្ងៃទី១ 1. ការសែនព្រេន ពិធីបញ្ជាន់អារក្ស និងពិធីចងដៃ 2. ការសំណេះសំណាល ដើម្បីស្គាល់គ្នានៅជុំវិញភ្នក់ភ្លើងពីចាស់ទុំ សហគមន៍ អាជ្ញាធរ ក្រុមយុវជនដែលមកពីបណ្តាតំបន់ និងខេត្តនីមួយៗ 3. ការរាំស្គរដៃជុំវិញភ្នក់ភ្លើង ថ្ងៃទី២ 1. ការចែករំលែកចំណេះដឹង បទពិសោធន៍ និងស្ថានភាពពីតំបន់នីមួយៗ 2. ការបែងចែកក្រុម ដើម្បីចូលរួមជួយការងារនៅក្នុងសហគមន៍ មានក្រុមល្បាតព្រៃ និងកាប់បន្លែ ក្រុមសម្អាតព្រៃស្រល់ និងក្រុមសម្អាតខ្ទមអ្នកតា។ 3. ការសម្តែងល្ខោនយីកេ 4. ការរាំស្គរដៃ 5. កម្មវិធីបុកអំបុកសាមគ្គី 6. កម្មវិធីដុតទៀនឆ្លងឆ្នាំ២០២៣ចូល២០២៤ តាមរយៈកម្មវិធី និងសកម្មភាពទាំងអស់ខាងលើ គឺជាសកម្មភាពដែលមានសារៈសំខាន់សម្រាប់យុវជនជាអ្នកបន្តវេនត្រូវរៀនសូត្រពីចាស់ទុំ សហគមន៍ ពីទំនៀមទម្លាប់ វប្បធម៌ប្រពៃណី ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិ ព្រៃឈើ និងកសាងទំនាក់ទំនងល្អជាមួយបណ្តាញយុវជន សហគមន៍ពីតំបន់ ខេត្តនីមួយៗ។ បន្ថែមពីនេះ ក្នុងនាមចាស់ទុំ តំណាងសហគមន៍ គឺត្រូវតែគិតពីអ្នកជំនាន់ក្រោយ ដើម្បីកសាងធនធានមនុស្ស អ្នកដឹកនាំជំនាន់ក្រោយ ដោយធ្វើយ៉ាងណា ផ្ទេរចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក។ សរុបមក កម្មវិធីឆ្លងឆ្នាំនេះ គឺបានចូលរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងយុវជន និងយុវជន និងរវាងយុវជន និងសហគមន៍ជនជាតិដើម។ ការរៀនសូត្រពីគ្នាទៅវិញទៅពីចំណេះដឹងប្រពៃណី បទពិសោធន៍ល្អៗ ក្នុងការរួមចំណែកអភិរក្សធនធានធម្មជាតិ និងពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៍។

Interested?

If you are interested with our activity and want to join or contribute, please go to the contact us page or click button below. Thank you!

Contact Us

kuipedia-logo

Kuipedia

អំពីយើង

Phumasia, Achar Leak Commune, Krong Stueng Sean, Kampong Thom

+2342 5446 67

អ្នកជួយជ្រំុជ្រែង

© រក្សាសិទ្ធិ ២០២៣ Kuipedia - រក្សា​រ​សិទ្ធ​គ្រប់យ៉ាង