គម្រោងចិញ្ចឹមចង្រិត

ធ្នូ 08, 2023


ការចិញ្ចឹមចិង្រិតជា អាជីវកម្មថ្មីមួយក្នុងសហគមន៍ ហើយកសិករ២រូប បានចាប់ផ្ដើមអាជីវកម្មនេះរួចមកហើយក្នុងសហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តកំពង់ធំ។ ចង្រិតជាប្រភេទសត្វល្អិតសម្បូរដោយប្រូតេអ៊ីន និងអាហាររូបត្ថមជាច្រើន ដែលអាចនឹងក្លាយជាជម្រើសនៃការផលិតប្រូតេអ៊ីនក្នុងតម្លៃថោក ដែលមិនប៉ះពាល់ដលប់រិស្ថាន ហើយជួយដល់ការលូតលាស់ដល់មនុស្ស និងសត្វ។ ជំហានដំបូងរបស់យើងគឺជួយជ្រោមជ្រែងកសិករ ៥នាក់ ក្នុងការចាប់ផ្ដើមអាជីវកម្មនេះ ហើយនឹងក្លាយជាកសិករគម្រូក្នុងសហគមន៍។ កសិករម្នាក់នឹងប្រើប្រាស់ទុន ១.២០០.០០០ រៀលសម្រាប់ការចិញ្ចឹម២ទូរ ដែលក្នុងមួយទូរអាចប្រមូលផលបាន ចន្លោះពី ១៥គីឡូក្រាម ទៅ ២៥គីឡូក្រាម ក្នុងរយៈពេល៤៥ថ្ងៃ។ អ្នកអាចបរិច្ចាក ជាទឹកប្រាក់សម្រាប់កសិករម្នាក់ ឬជាផ្នែកដូចជាទូរចិញ្ចឹមត្រឹមតែមួយឈុតជាដើម។ ចំណាំ៖ ទូរចិញ្ចឹមមួយឈុតតម្លើងដោយកសិករខ្លួនឯង តម្លៃ៤០០.០០០ រៀល តម្លៃពងចង្រិតអាស្រ័យទៅលើបរិមាណដែលកសិករទិញចិញ្ចឹម ដែលជាមធ្យមទូរមួយប្រើប្រាស់ពងចង្រិត ប្រមាណ ២០០.០០០ រៀល។

ចាប់អារម្មណ៍ក្នុងការបរិច្ចាគទៅមូលនិធិឥឡូវនេះ



kuipedia-logo

Kuipedia

អំពីយើង

Phumasia, Achar Leak Commune, Krong Stueng Sean, Kampong Thom

+2342 5446 67

អ្នកជួយជ្រំុជ្រែង

© រក្សាសិទ្ធិ ២០២៣ Kuipedia - រក្សា​រ​សិទ្ធ​គ្រប់យ៉ាង