គមផ្អាវ ឬចុងផ្អាវ

វិច្ឆិកា 21, 2023


ឈ្មោះរុក្ខជាតិមួយប្រភេទដែលជាភាសាកួយហៅថា ត្មាយតាំង វាដុះនៅក្នុងព្រៃជាគុម្ពៗ។​ ដើមរុក្ខជាតិមួយនេះគឺពោរពេញដោយបន្លាដែលព័ទ្ធជុំវិញគមរបស់វា ស្លឹកវាមានសណ្ឋានដូចឆ័ត្រ​ ធាងវែងៗនិងមានបន្លាពីលើដល់ក្រោម។ អត្ថប្រយោជន៍នៃរុក្ខជាតិមួយនេះមានច្រើនណាស់ គមរបស់វា អាចយកទៅស្លសម្លបានច្រើនជម្រើសទៅតាមការចូលចិត្តរបស់អ្នកបរិភោគដូចជា ស្លកកូរ ប្រហើរ និងហូបអន្លក់ជាដើម។ល។ ចំណែកស្លឹក អាចយកទៅវេចអន្សមដែលអ្នកខ្លះហៅថា អន្សមផ្អាវ​ ឬអន្សមភ្លៅកង្កែប ទៅតាមតំបន់នីមួយៗ។ ឯធាងរបស់វា យើងអាចយកវាទៅចិតឱ្យស្តើងធ្វើជាខ្សែចងកណ្តាប់ស្រូវ ឬចងវត្ថុផ្សេងៗ។ ចំណុចដែលយើងមិនគួរមើលរំលងនៃរុក្ខជាតិមួយមុខនេះគឺរសជាតិរបស់វាដែលមានជាតិល្វីងតិចៗជំនួញដល់សុខភាពអ្នកបរិភោគ។  អត្ថបទដោយ៖​ សម្ផស្ស

ចំណាប់អារម្មណ៍របស់អ្នក

សូមបង្ហាញចំណាប់អារម្មណ៍របស់អ្នកបន្ទាប់ពីអានអត្ថបទខាងក្រោម


kuipedia-logo

Kuipedia

អំពីយើង

Phumasia, Achar Leak Commune, Krong Stueng Sean, Kampong Thom

+2342 5446 67

អ្នកជួយជ្រំុជ្រែង

© រក្សាសិទ្ធិ ២០២៣ Kuipedia - រក្សា​រ​សិទ្ធ​គ្រប់យ៉ាង