បន្លែជាអាហារដ៏ចាំបាច់សម្រាប់សហគមន៍។ កាលពីដើមឡើយកសិករក្នុងសហគមន៍ដាំបន្លែបែបប្រពៃណី (ចំការវិលជុំ) សម្រាប់ជាអាហារប្រចាំថ្ងៃក្នុងគ្រួសារ និងលក់ដូរក្នុងភូមិ ប៉ុន្តែការបាត់បង់ព្រៃឈើក្នុងសហគមន៍ នាំឲ្យកសិករមិនអាចបន្តការដាំបន្លែបែបប្រពៃណីបាន ដែលនាំឲ្យបាត់បង់ចំណូលដ៏សំខាន់របស់គាត់។
គម្រោងគាំទ្រកសិករដាំបន្លែជំហានទី១ នឹងគាំទ្រកសិករ១០គ្រួសារ ទាំងថិវិការ និងបច្ចេកទេសដើម្បីធានាបាន ការផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងសហគមន៍មួយផ្នែក និងក្លាយជាកសិករគម្រូក្នុងសហគមន៍។
កសិករម្នាក់ នឹងប្រើប្រាស់ទុន ១.២០០.០០០ រៀលដើម្បីតម្លើងប្រ័ន្ធស្រោចស្រព្វ និងគ្រាប់ពូជ។
អ្នកអាចធ្វើការចូលរួមបរិច្ចាកទៅតាមលទ្ធភាពរបស់អ្នក ដើម្បីជួយឲ្យកសិករទទួលបានលទ្ធភាពក្នុងការចាប់ផ្ដើមដាំបន្លែជាមួយបច្ចេកទេស និងសុវត្ថិភាព។
ចាប់អារម្មណ៍ក្នុងការបរិច្ចាគទៅមូលនិធិឥឡូវនេះ